សម្តេចតេជោ ហ៊ុន សែន រំពឹងថាចិននឹងចែករំលែកចំណេះដឹង និងចំណេះធ្វើលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដល់ប្រទេសសមាជិកអាស៊ាន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា រួមនឹងឧបនាយករដ្ឋមន្ត្រីចិន និងមេដឹកនាំប្រទេសសមាជិកអាស៊ានជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានរួមគ្នាបើកពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ ពិព័រណ៍នេះ ក៏មានការអញ្ជើញចូលរួមពីសហគ្រិន និងវិនិយោគិនរបស់ចិន និងអាស៊ានជាច្រើនរូបផងដែរ។ ក្នុងនាមជាប្រធានកិត្តិយសនៃការបើកពិព័រណ៍នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើកពិព័រណ៍ចិន-អាស៊ានលើកទី១៥ ដែលធ្វើឡើងក្រោមមូលបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ និងនវានុវត្តសហគមន៍ចិន-អាស៊ាន» ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិកានយោបាយកាទូត និងពាណិជ្ជកម្មប្រចាំឆ្នាំដ៏សំខាន់ និងមានប្រសិទ្ធភាបសម្រាប់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំ សហគ្រិន វិនិយោគិន និងវិនិយោគិនប្រទេសសមាជិកអាស៊ានទាំងអស់ជួបជុំពិភាក្សាផ្លាស់ប្តូរយោបល់និងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ។ ជាមួយគ្នានេះ ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន បានដើរតួនាទីរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងចិន និងអាស៊ាន ក៏ដូចជាក្នុងការជួយជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ឲ្យកាន់តែរឹងមាំថែមទៀត។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ការតភ្ជាប់ឌីជីថល គឺជាកត្តាចាំបាច់មិនអាចខ្វះបាន ដើម្បីឲ្យកិច្ចសហប្រតិបត្តិការចិន និងអាស៊ាន ដំណើរការទៅដោយរលូន … Continue reading សម្តេចតេជោ ហ៊ុន សែន រំពឹងថាចិននឹងចែករំលែកចំណេះដឹង និងចំណេះធ្វើលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដល់ប្រទេសសមាជិកអាស៊ាន